ទណ្ឌសូត្រទី ៩
ក្បាលទី 21 · ទំព័រ 149
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមាន ព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជា ជារនាំង មានតណ្ហាជាគ្រឿងប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិន ប្រាកដឡើយ បេ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដំបងដែលគេចោលទៅ ព្ធដ៏ អាកាសខាងលើ ចួនកាលក៏ធ្លាក់ចុះខាងគល់មកមុន ចួនកាលក៏ធ្លាក់ចុះត្រង់ កណ្តាលមកមុន ចួនកាលក៏ធ្លាក់ចុះខាងចុងមកមុន ម្នាលភិក្ខុទាំងឡាយ សត្វ ទាំងឡាយដែលមានអវិជ្ជាជារនាំង មានតណ្ហាជាគ្រឿងប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ចួនកាលក៏ចេញអំពីលោកនេះ ទៅកាន់លោកខាងមុខ ចួន កាលក៏ចេញអំពីលោកខាងមុខ មកកាន់លោកនេះវិញ យ៉ាងនោះឯង សេចក្តី នោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេ មិនអាចដឹងបាន ។ បេ ។ គួរជិនឆ្អន់ ។