សុខិតសូត្រទី ២

ក្បាលទី 21 · ទំព័រ 156

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមាន ព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេ មិនអាចដឹងបាន … ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីឃើញបុគ្គល ណា ដែលដល់នូវសេចក្តីសុខ ដល់នូវសេចក្តីសប្បាយ អ្នកទាំងឡាយ នឹង ដល់នូវសេចក្តីចូលចិត្តក្នុងបុគ្គលនុ៎ះថា រូបបែបនេះ យើងទាំងឡាយ ធ្លាប់ភប់ ប្រសព្វហើយ អស់កាលជាអង្វែង ដូច្នេះដែរ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុត ខាងដើម មិនប្រាកដឡើយ ។ បេ ។ គួរជិនឆ្អន់ ។