អដ្ឋកថា សុខិតសូត្រទី ២

ក្បាលទី 21 · ទំព័រ 156

គប្បីជ្រាបវិនិច្ឆ័យក្នុងសុខិតសូត្រទី ២ ដូចតទៅនេះ បទថា សុខិតំ សេចក្តីថា ដល់ព្រមដោយសេចក្តីសុខ គឺមានទ្រព្យច្រើន មាន ភោគៈច្រើន ។ បទថា សុសជ្ជិតំ សេចក្តីថា ប្រដាប់តាក់តែង ឡើងជិះដំរី គឺមានបរិវារច្រើន ។