តឹសមត្តសូត្រទី ៣
ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ … គ្រានោះឯង បាវេយ្យកភិក្ខុ ប្រមាណ ៣០ រូប ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គទាំងអស់ ជា អ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គទាំងអស់ តែនៅមានសំយោជនធម៌ទាំងអស់គ្នានា ំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះយ៉ាងនេះថា បាវេយ្យកភិក្ខុប្រមាណ ៣០ រូបនេះ សុទ្ធតែជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ សុទ្ធតែ ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គ សុទ្ធតែ ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ តែនៅមានសំយោជនធម៌ទាំងអស់គ្នា បើ ដូច្នោះ គួរតែតថាគតសម្តែងធម៌ដល់ភិក្ខុទាំងនេះ ដើម្បីធ្វើចិត្តភិក្ខុទាំងនោះ ឲ្យរួចចាកអាសវៈ ដោយមិនប្រកាន់លើអាសនៈនេះឯង ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើមរបស់សត្វ ទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់ រង្គាត់ទៅ មិនប្រាកដឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ សេចក្តីនោះថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយអន្ទោល