មាតុសូត្រទី ៤

ក្បាលទី 21 · ទំព័រ 161

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមាន ព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះមានទីបំផុត គេ មិនអាចដឹងបាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ សត្វណាមិនធ្លាប់កើតជាមាតា សត្វនោះ គេមិនងាយរកបាន ដោយកាលជាអង្វែងនេះទេ សេចក្តីនោះ ព្រោះ ហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹង បាន ។ បេ ។ គួរជិនឆ្អន់ ។ សូត្រទី ៤ ចប់ ( ពាក្យបង្រួញសេចក្តីទាំងអស់យ៉ាងនេះ ) ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមាន ព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេ មិនអាចដឹងបាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ សត្វណាមិនធ្លាប់កើតជាបិតា សត្វនោះគេមិនងាយរកបាន ។ បេ ។ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមាន ព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេ គេមិនអាចដឹងបាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ សត្វណា មិនធ្លាប់កើតជា បងប្អូនប្រុស សត្វនោះ គេមិនងាយរកបានទេ ។ បេ ។