អដ្ឋកថា មាតុសូត្រទី ៤
ក្បាលទី 21 · ទំព័រ 164
ជាដើម គប្បីជ្រាបអត្ថក្នុងមាតុសូត្រទី ៤ ជាដើម ដោយកំណត់ភេទ និងដោយ កំណត់ចក្រវាល ។ ក្នុងសេចក្តីនេះ មានកំណត់ភេទយ៉ាងនេះថា ពេលបុរស ក្លាយជាមាតុគ្រាម និងពេលមាតុគ្រាមក្លាយជាបុរស ។ សត្វទាំងឡាយ អន្ទោលទៅអំពីចក្រវាឡនេះ ទៅកាន់ចក្រវាឡដទៃ អំពីចក្រវាឡដទៃមកកាន់ ចក្រវាលនេះ ។ បណ្តាកំណត់ ២ យ៉ាងនោះ ព្រះមានព្រះភាគ កាល ទ្រង់សម្តែងស្រីដែលជាម្តាយ ក្នុងពេលជាមាតុគ្រាមក្នុងចក្រវាឡនេះ ទើប ត្រាស់ ថា យោ ន មាតាភូតបុព្វោ ។ ក្នុងបទថា យោ ន បិតា ភូតបុព្វោ ជាដើម ក៏ន័យនេះឯង ។ អដ្ឋកថា មាតុសូត្រជាដើម ចប់