អដ្ឋកថា បិតុសូត្រទី ៥
គប្បីជ្រាបវិនិច្ឆ័យក្នុងវេបុលបព្វតសូត្រទី ១០ ដូចតទៅនេះ បទថា ភូតបុព្វំ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់នាំរឿងរ៉ាវមួយ ក្នុង អតីកាលមកសម្តែង ។ បទថា សមញ្ញា ឧទបទិ បានដល់ បញ្ញត្តិ ។ បទថា ចតុហេន អារោហន្តិ នេះ លោកពោលសំដៅដល់បុគ្គលដែលមាន កម្លាំងខ្នាតកណ្តាល ។ បទថា អគ្គំ គឺកំពូល ។ បទថា ភទ្ទយុគំ គឺគូដែល ល្អ ។ បទថា តីហេន អារោហន្តិ សេចក្តីថា បានឮថា ផែនដីដុះឡើង ១ យោជន៍ចន្លោះព្រះពុទ្ធ ២ ព្រះអង្គដោយពាក្យមានប្រមាណបុណ្ណេះ ។ ភ្នំនោះ កម្ពស់ ៣ យោជន៍ ។ បទថា អប្បំ វា ភិយ្យោ សេចក្តីថា មនុស្សរស់នៅជា ង ១០០ ឆ្នាំ តិចជាង ១០ ឆ្នាំខ្លះ ។ បុគ្គលឈ្មោះថា រស់នៅអស់រយ ឆ្នាំមិនមានទៀត ។ តែដោយខ្ពស់ សត្វមានជីវិតបាន ៦០ ឆ្នាំខ្លះ ៨០ ឆ្នាំ ខ្លះ ចំណែកសត្វមិនដល់ ១០០ ឆ្នាំ ស្លាប់ទៅក្នុងវេលា ៥ ឆ្នាំ ឬ ១០ ឆ្នាំ ជាដើមក៏មានច្រើន ។ ពាក្យថា ព្រះមានព្រះភាគព្រះនាមថា កកុសន្ធៈកើត ក្នុងកាលមនុស្សអាយុ ៤ ម៉ឺនឆ្នាំ ព្រះមានព្រះភាគកោនាគមនៈ កើតក្នុង វេលាមនុស្សមានអាយុ ៣ ម៉ឺនឆ្នាំ ដូច្នេះ លោកចាត់ឲ្យជាការវិនាសដោយ លំដាប់ ។ តែមិនគប្បីជ្រាបថា អាយុវិនាសយ៉ាងនេះ ចម្រើនហើយ ហើយក៏ វិនាស ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះដំបូង ព្រះមានព្រះភាគ កកុសន្ធៈកើតឡើងក្នុងកាលមនុស្សអាយុ ៤ ម៉ឺនឆ្នាំ ក្នុងកប្បនេះ ចែក ប្រមាណអាយុចេញជា ៥ ចំណែក តាំងនៅ ៤ ចំណែក បរិនិព្វានហើយ ក្នុងកាលចំណែកទី ៥ នៅមាន ។