ភាតុសូត្រទី ៦
ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះជាអ្នកសន្តោសដោយចីវរតាមមានតាមបានផង ជាអ្នកពោលសរសើរ គុណនៃការសន្តោស ដោយចីវរតាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុចីវរផង មិនតក់ស្លុតព្រោះមិនបានចីវរផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានចីវរផង ជាអ្នកឃើញទោស ក្នុងការដល់នូវអនេសនៈ និងការប្រើប្រាស់ ដោយសេចក្តីចំពាក់ចិត្តជាប្រក្រតី ជាអ្នកមានបញ្ញា សម្រាប់រើខ្លួន ប្រើប្រាស់ ( នូវចីវរ ) ។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយបិណ្ឌបាតតាមមានតាមបានផង ជាអ្នកពោលសរសើរគុណនៃសេចក្តីសន្តោស ដោយបិណ្ឌបាតតាមមានតាម បានផង ជាអ្នកពោលសរសើរគុណនៃសេចក្តីសន្តោស ដោយបិណ្ឌបាតតាម មានតាមបានផង មិនដល់នូវអនេសនៈដែលជាធម៌មិនសមគួរ ព្រោះហេតុ បិណ្ឌបាតផង មិនតក់ស្លុត ព្រោះមិនបានបិណ្ឌបាតផង មិនត្រេកអរ មិន វង្វេង មិនជ្រុលជ្រប់ ព្រោះបានបិណ្ឌបាតផង ជាអ្នកឃើញទោសជាប្រក្រតី មានបញ្ញាសម្រាប់រើខ្លួន បរិភោគ ( នូវបិណ្ឌបាត ) ។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោសដោយសេនាសនៈតាមមានតាមបានផង ជា អ្នកពោលសរសើរគុណនៃសេចក្តីសន្តោស ដោយសេនាសនៈតាមមានតាម បានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុនៃ សេនាសនៈផង មិនតក់ស្លុតព្រោះមិនបានសេនាសនៈផង មិនត្រេកអរ មិន វង្វេង មិនជ្រុលជ្រប់ ព្រោះបានសេនាសនៈផង ជាអ្នកឃើញទោសជា ប្រក្រតី មានបញ្ញាសម្រាប់រើខ្លួន ប្រើប្រាស់ ( នូវសេនាសនៈ ) ។