បុត្តសូត្រទី ៨
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមហាកស្សប មានអាយុ និងព្រះសារីបុត្តមានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀប ក្រុងពារាណសី ។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីស្ងាត់ក្នុង វេលាថ្ងៃរសេលោ ហើយចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមហាកស្សបមានអាយុ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏ សមគួរ ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បាន ពោលពាក្យនេះនឹងព្រះមហាកស្សបមានអាយុថា ម្នាលកស្សបមានអាយុ ព្រះមាន ព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះថា បុគ្គលដែលមិនមានសេចក្តី ព្យាយាមដុតកម្តៅកិលេស មិនមានសេចក្តីខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បីព្រះនិព្វាន មិនគួរដើម្បីបាននូវធម៌ដ៏ក្សេមចាកយោគៈ ដ៏ប្រសើរ ឡើយ លុះតែបុគ្គលមានសេចក្តីព្យាយាម មានសេចក្តីខ្លាចបាប ទើបគួរដើម្បី ត្រាស់ដឹង គួរដើម្បីព្រះនិព្វាន គួរបាននូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ ម្នាលអាវុសោ បុគ្គលដែលមិនមានសេចក្តីព្យាយាមដុតកម្តៅកិលេស មិន មានសេចក្តីខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បីព្រះនិព្វាន មិនគួរ ដើម្បីបាននូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរទេ តើដូចម្តេចហ្ន៎ ម្នាលអាវុសោ ចំណែកបុគ្គលជាអ្នកមានសេចក្តីព្យាយាម ដុតកម្តៅកិលេស ជាអ្នកមាន សេចក្តីខ្លាចបាប គួរដើម្បីត្រាស់ដឹង គួរដើម្បីព្រះនិព្វាន គួរដើម្បីបាននូវធម៌ដ៏