ធីតុសូត្រទី ៩

ក្បាលទី 21 · ទំព័រ 187

ដូច្នេះឯង ។ ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមាដូចជាព្រះចន្រ្ទ ចូរដកកាយដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុមិន ឃ្នើសឃ្នង ក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ត្រកូលចុះ ។ ម្នាល ភិក្ខុទាំងឡាយ បុរសក្រឡេកមើលនូវរណ្តៅចាស់ក្តី នូវទីដែលមិនរាបស្មើ ក្នុងភ្នំក្តី នូវទីដែលឆ្លងបានដោយលំបាកក្នុងស្ទឹងក្តី តែងដកកាយដកចិត្តចេញ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមាដូចជាព្រះចន្រ្ទ ចូរដកកាយដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុមិនឃ្នើសឃ្នង ក្នុងត្រកូល ទាំងឡាយ ហើយចូលទៅកាន់ត្រកូលចុះ យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ កស្សបមានឧបមាដូចព្រះចន្រ្ទ តែងដកកាយដកចិត្តចេញ ធ្វើដូចជា អាគន្តុកភិក្ខុ មិនឃ្នើសឃ្នងក្នុងត្រកូលទាំងឡាយ ហើយចូលទៅកាន់ ត្រកូល ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះដូចម្តេច ភិក្ខុមានសភាពដូចម្តេច ដែលគួរចូលទៅកាន់ត្រកូលទាំងឡាយបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់ពួកខ្ញុំព្រះអង្គ សឹងមានព្រះមាន ព្រះភាគជាបឫស មានព្រះមានព្រះភាគជាអ្នកណែនាំ មានព្រះមានព្រះភាគជាទី ពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តា ប្រោស បំភ្លឺសេចក្តីនៃភាសិតនុ៎ះឲ្យទាន ពួកភិក្ខុបានស្តាប់ព្រះមានព្រះភាគ ហើយ នឹងបានចងចាំទុក ។ គ្រានោះ ព្រះមានព្រះភាគទ្រង់លើកព្រះហស្ត ទៅក្នុងអាកាស ហើយធ្វើឲ្យញ័រ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាតដៃ នេះមិនជាប់ មិនចំពាក់ មិនស្អិត លើអាកាសយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ ចូលទៅកាន់ត្រកូលទាំង