វេបុល្លបព្វសសូត្រទី ១០
ក្បាលទី 21 · ទំព័រ 104
ទសង្គិកសូត្រទី ៧ លោកពោលហើយ ដោយអំណាចមិច្ឆត្ត ១០ និងសម្មត្ត ១០ ក្នុងបទទាំងនោះ ។ បទថា មិច្ឆាញាណិនោ សេចក្តីថា ជាអ្នកប្រកបដោយការដឹងខុស និងការពិចារណាខុស ។ បទថា មិច្ឆាវិមុត្តិនោ បានដល់ ពួកបុគ្គលដែលមិនរួចផុតចាកអំពីទុក្ខ គឺប្រកាន់ថា ជា កុសលវិមុត្តិ តាំងនៅ ។ បទថា សម្មាញាណិនោ គឺការពិចារណាដោយជុំវិញ ។ បទថា សម្មាវិមុត្តិនោ សេចក្តីថា បុគ្គលប្រកបដោយផលវិមុត្តិ ដែលជាគ្រឿង នាំចេញចាកទុក្ខ ។