សន្តុដ្ឋសូត្រទី ១ - បុគ្គលអ្នកសន្តោស

ក្បាលទី 21 · ទំព័រ 111

ធាតុ ទាំងនេះដែលប្រព្រឹត្តទៅហើយយ៉ាងនេះ ឈ្មោះថា ការត្រេកអរ ។ បទថា អព្ភញ្ញាសឹ បានដល់ តថាគតបានដឹងហើយដោយ ញាណពិសេស ។ បទថា អនុត្តរំ សម្មាសម្ពោធឹ បានដល់ ការត្រាស់ដឹង ដោយប្រពៃ និងដោយព្រះអង្គឯង វៀរធម៌ដទៃដែលក្រៃលែងជាង គឺប្រសើរ ជាង ធម៌ទាំងអស់ ។ ម្យ៉ាងទៀត ការត្រាស់ដឹងប្រសើរ និងល្អ ។ ដើមឈើ ក្តី មគ្គក្តី សព្វញ្ញុតញ្ញាណក្តី និព្វានក្តី ឈ្មោះថា ពោធិ ។ ពោធិ មក ក្នុងអត្ថថា ដើមឈើដូចក្នុងអាគតដ្ឋានថា ពោធិរុក្ខមូលេ បឋមាភិសម្ពុទ្ធោ ប្រែថា បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមម្លប់ពោធិព្រឹក្ស និងបទថា អន្តរា ច ពោធឹ អន្តរា ច គយំ ប្រែថា ក្នុងចន្លោះនៃគយាសីសប្រទេស ផង ក្នុងចន្លោះពោធិព្រឹក្សផង ។ មកក្នុងអត្ថថា មគ្គ ដូចក្នុងអាគតដ្ឋានថា ចតុមគ្គេសុ ញាណំ ប្រែថា ញាណក្នុងមគ្គទាំង ៤ លោកហៅថា ពោធិ ។ មកក្នុងអត្ថថា សព្វញ្ញុតញ្ញាណ ដូចក្នុងអាគតដ្ឋានថា បប្បោតិ ពោធឹ វរភូរិ មេធសោ ប្រែថា តថាគតនោះ មានប្រាជ្ញាដ៏ប្រសើរ ប្រៀបដោយផែនដី និងបានដល់ពោធិញ្ញាណដ៏ខ្ពង់ខ្ពស់ មានចំណែកដ៏ប្រសើរក្នុងផ្លូវប្រាជ្ញា ។ មក ក្នុងអត្ថថា និព្វានដូចក្នុងអាគតដ្ឋានថា បត្វាន ពោធឹ អមតំ អសង្ខតំ ប្រែ ថា ព្រះមានព្រះភាគទ្រង់សម្រេចពោធិដែលជាអមតៈ មិនមានបច្ច័យតាក់តែង ។ ឯក្នុងទីនេះ ព្រះមានព្រះភាគទ្រង់បំណងយកអរហត្តមគ្គ ។ សួរថា អរហត្តមគ្គ គឺអនុត្តរពោធិញ្ញាណរមែងមាន ឬមានដល់សាវ័កទាំងឡាយ ។ ឆ្លើយថា មិនមាន ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះមិនឲ្យគុណដល់ សាវ័កទាំងពួង ។ សម្រាប់សាវ័កទាំងនោះ អរហត្តមគ្គរបស់បុគ្គលខ្លះ ឲ្យ ចំពោះអរហត្តផល ។ របស់បុគ្គលខ្លះឲ្យវិជ្ជា ៣ របស់បុគ្គលខ្លះឲ្យអភិញ្