អដ្ឋកថា សន្តុដ្ឋសូត្រទី ១ - បុគ្គលអ្នកសន្តោស
ក្បាលទី 21 · ទំព័រ 191
គប្បីជ្រាបវិនិច្ឆ័យក្នុងចន្ទូបមសូត្រទី ៣ ដូចតទៅនេះ បទថា ចន្ទូបមា សេចក្តីថា អ្នកទាំងឡាយ ចូរធ្វើខ្លួនដូចព្រះចន្ទ ដោយភាពជាបរិមណ្ឌល យ៉ាងណា ម្យ៉ាងទៀត ព្រះចន្ទគោចរលើលម្អមេឃ មិនធ្វើស្និទ្ធ ស្នាល ជាប់ជំពាក់ ស្រឡាញ់ ប្រាថ្នា ឬព្យាយាមជាមួយនឹងបុគ្គលណាម្នាក់ ឡើយ ។