អនោត្តប្បីសូត្រទី ២ - បុគ្គលមាន ព្យាយាម ដុតកំដៅកិលេស និង មិនព្យាយាមដុត ដោយហេតុដូចម្តេច
ក្បាលទី 21 · ទំព័រ 114
ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវទោសរបស់វាយោធាតុ ក៏ បានដឹងនូវទោសរបស់វាយោធាតុ ទោសរបស់វាយោធាតុទាំងបុន្មាន តថាគត ឃើញច្បាស់ហើយ ដោយប្រាជ្ញា ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរក នូវការរលាស់ចេញវាយោធាតុ ក៏បានដឹងនូវការរលាស់ចេញ វាយោធាតុ ការរលាស់ចេញវាយោធាតុទាំងបុន្មាន តថាគតឃើញច្បាស់ ហើយដោយប្រាជ្ញា ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានដឹងច្បាស់តាមពិត នូវ អានិសង្សថាជាអានិសង្សផង នូវទោសថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង ៤ នេះ ដរាបណា ម្នាលភិក្ខុ ទាំងឡាយ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកស ត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និងមនុស្ស ដ៏សេសដរាបនោះទេ ។