អដ្ឋកថា អនោត្តប្បីសូត្រទី ២ - បុគ្គលមាន ព្យាយាម ដុតកំដៅកិលេស និង មិនព្យាយាមដុត ដោយហេតុដូចម្តេច

ក្បាលទី 21 · ទំព័រ 191

តែមិនជាទីស្រឡាញ់ ជាទីពេញចិត្តរបស់មហាជនក៏ទេ យ៉ាងណា ពួកអ្នកក៏ជាទីស្រឡាញ់ពេញចិត្តរបស់មហាជន ព្រោះមិនធ្វើសេចក្តីស្និទ្ធស្នាល ជាដើមជាមួយបុគ្គលណា ដូចព្រះចន្ទចូលទៅកាន់ ៤ ត្រកូល មានត្រកូលក្សត្រ ជាដើម ដូច្នោះ ម្យ៉ាងទៀត ព្រះចន្ទកម្ចាត់នូវងងឹត ឲ្យនូវពន្លឺ យ៉ាងណា គប្បីឃើញអត្ថក្នុងសេចក្តីនេះ ដោយន័យជាដើមយ៉ាងនេះថា ពួកអ្នក ដូចជាព្រះចន្ទ ដោយការកម្ចាត់ងងឹត គឺកិលេស និងដោយការបញេ្ចញពន្លឺ