អដ្ឋកថា ចន្ទូបមសូត្រទី ៣ - ឧបមាដោយព្រះចន្ទ - ធម្មទេសនាបរិសុទ្ធ និងមិន បរិសុទ្ធ
បទថា អប្បគព្ភា គឺមិនឃ្នើសឃ្នង អធិប្បាយថា វៀរដោយការឃ្នើស ឃ្នងកាយមាន ៨ ឋានៈ ដោយការឃ្នើសឃ្នងវាចាមាន ៤ ឋានៈ ដោយការឃ្នើសឃ្នងចិត្តមានឋានៈជាអនេក ការធ្វើដែលមិនសមគួរដោយ កាយក្នុងសង្ឃ គណៈ បុគ្គល រោងឆាន់ រោងភ្លើង កំពង់ទឹក ផ្លូវភិក្ខាចារ ការចូលទៅក្នុងចន្លោះស្រុក ឈ្មោះថា ឃ្នើសឃ្នងកាយមាន ៨ ឋានៈ ដូច កម្មជាដើមយ៉ាងនេះថា ភិក្ខុរូបខ្លះ ក្នុងធម្មវិន័យនេះ អង្គុយត្របោមក្បាល ជង្គង់ក្នុងជំនុំសង្ឃ ឬគ្រលែងកាយក្នុងកណ្តាលគណៈក៏យ៉ាងនោះ ។ បទថា គណមជ្ឈេ សេចក្តីថា ក្នុងការប្រជុំបរិស័ទ ៤ ឬប្រជុំសុត្តន្តគណៈជាដើម ក្នុងភិក្ខុដែលចាស់ជាងក៏យ៉ាងនោះ ។ ឯក្នុងរោងឆាន់ មិនឲ្យអាសនៈដល់ភិក្ខុ ចាស់ ឃាត់អាសនៈដល់ភិក្ខុថ្មី ។ ក្នុងរោងភ្លើងក៏យ៉ាងនោះ ។ ក្នុងរោងភ្លើង នេះ លោកមិនប្រាប់ដល់ភិក្ខុចាស់ ធ្វើការបង្កាត់ភ្លើងជាដើម ។ ឯក្នុងកំពង់ទឹក មានអធិប្បាយថា លោកមិនកំណត់ថា ភិក្ខុកំលោះ ភិក្ខុចាស់ គប្បីងូត តាមលំដាប់ដែលមក លោកកាលមិនអើពើនូវការកំណត់នោះ មកក្រោយគេ ចុះទឹក រមែងបៀតបៀនភិក្ខុចាស់ និងភិក្ខុថ្មី ។ ឯក្នុងផ្លូវភិក្ខាចារ មានកម្មជាដើម យ៉ាងនេះថា ដើរមុខដើម្បីប្រយោជន៍ដល់អាសនៈដ៏វិសេស ទឹកដ៏វិសេស ដុំបាយដ៏វិសេស ប៉ះខ្ទប់ដៃ ចូលទៅខាងក្នុងចន្លោះស្រុកមុនពួកភិក្ខុចាស់ ធ្វើ នូវការលែងផ្លូវ កាយជាមួយភិក្ខុកំលោះ ដូច្នេះ ។ ការបន្លឺវាចា ដែលមិនសមគួរក្នុងកណ្តាលសង្ឃ គណៈ បុគ្គល និង ចន្លោះស្រុក ឈ្មោះថា ឃ្នើសឃ្នងវាចាមាន ៤ ឋានៈ ដូចភិក្ខុរូបខ្លះក្នុងធម្ម-