កុលូបកសូត្រទី ៤
ក្បាលទី 21 · ទំព័រ 199
ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះដូចម្តេច ភិក្ខុបែបណា គួរជាអ្នកចូល ទៅកាន់ត្រកូលបាន ភិក្ខុបែបណា មិនគួរជាអ្នកចូលទៅកាន់ត្រកូលបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់ពួកខ្ញុំព្រះអង្គ សឹងមានព្រះមាន ព្រះភាគជាបឫស បេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ ចូលទៅកាន់ត្រកូលដោយគិតថា ពួកជនចូរឲ្យតែអាត្មាអញ កុំ មិនឲ្យដល់អាត្មាអញឡើយ ចូរឲ្យតែវត្ថុច្រើន ដល់អាត្មាអញ កុំឲ្យនូវវត្ថុតិច ឡើយ ចូរឲ្យតែវត្ថុដ៏ថ្លៃថ្លាដល់អាត្មាអញ កុំឲ្យនូវវត្ថុសៅហ្មងឡើយ ចូរឲ្យ ដល់អាត្មាអញជាប្រញាប់ កុំឲ្យយឺតយូរឡើយ ចូរឲ្យដល់អាត្មាអញដោយការ គោរព កុំឲ្យដោយសេចក្តីមិនគោរពឡើយ ។