អដ្ឋកថា កុលូបកសូត្រទី ៤

ក្បាលទី 21 · ទំព័រ 199

ម្នាលភិក្ខុទាំងឡាយ កាលបើ ភិក្ខុនោះ តាំងចិត្តយ៉ាងនេះហើយ ចូលទៅកាន់ត្រកូល ឯពួកជនក៏មិនបានឲ្យ ឡើយ ភិក្ខុក៏ឃ្នើសចិត្ត ព្រោះការមិនឲ្យនោះ ភិក្ខុនោះក៏ទទួលទុក្ខទោមនស្ស ព្រោះមានការមិនឲ្យនោះជាហេតុ ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន ។ បេ ។ ឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា ឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់ ភិក្ខុក៏ ឃ្នើសចិត្ត ព្រោះការឲ្យតិចជាដើមនោះ ភិក្ខុនោះក៏ទទួលទុក្ខទោមនស្ស ព្រោះ មានការឲ្យតិចជាដើមនោះជាហេតុ ។ ពួកជនឲ្យដោយសេចក្តីមិនគោរព មិន ឲ្យដោយសេចក្តីគោរព ភិក្ខុក៏ឃ្នើសចិត្ត ដោយការមិនគោរពនោះ ភិក្ខុនោះ ក៏ទទួលទុក្ខទោមនស្ស ព្រោះការមិនឲ្យដោយសេចក្តីគោរពនោះ ជាហេតុ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបែបនេះឯង មិនគួរដើម្បីជាអ្នកចូលទៅកាន់ត្រកូល ទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាចូលទៅកាន់ត្រកូល តាំងចិត្ត យ៉ាងនេះថា អាត្មាអញគប្បីបានវត្ថុនោះអំពីណា ក្នុងពួកត្រកូលនៃបុគ្គលដទៃ ពួកជនដទៃ ចូរឲ្យដល់អាត្មាអញ កុំខានឲ្យឡើយ ចូរឲ្យតែវត្ថុដ៏ច្រើនមួយ យ៉ាងដល់អាត្មាអញ កុំឲ្យវត្ថុតិចឡើយ ចូរឲ្យតែវត្ថុដ៏ថ្លៃថ្លាដល់អាត្មាអញ កុំ ឲ្យវត្ថុសៅហ្មងឡើយ ចូរឲ្យដល់អាត្មាអញជាប្រញាប់ កុំឲ្យយឺតយូរឡើយ ចូរឲ្យដល់អាត្មាអញដោយសេចក្តីគោរព កុំឲ្យដោយសេចក្តីមិនគោរពឡើយ ។ ម្នាលភិក្ខុទាំងឡាយ ថាបើភិក្ខុនោះ ចូលទៅកាន់ត្រកូល តាំងចិត្តយ៉ាងនេះ ហើយ ( បើ ) ពួកជនគេមិនឲ្យ ភិក្ខុក៏មិនឃ្នើសចិត្ត ព្រោះការមិនឲ្យនោះ ភិក្ខុនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះគេមិនឲ្យនោះជាហេតុឡើយ ។ ពួក ជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន ភិក្ខុក៏មិនឃ្នើសចិត្ត ព្រោះការឲ្យតិចនោះឡើយ ភិក្ខុនោះក៏មិនទទួលទុក្ខទោ