អដ្ឋកថា ឱវាទសូត្រទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមឱវាទសូត្រទី ៦ ដូច្នេះ បទថា អហំ វា សេចក្តីថា ព្រះមានព្រះភាគត្រាស់ព្រោះហេតុអ្វី ឆ្លើយថា ដើម្បី តាំងព្រះថេរៈក្នុងឋានៈរបស់ព្រះអង្គ ។ សួរថា ព្រះសារីបុត្រ និងព្រះមោគ្គ ល្លាន មិនមានឬ ឆ្លើយថា មាន តែទ្រង់មិនបានត្រិះរិះយ៉ាងនេះថា ព្រះថេរៈ ទាំងនេះ នឹងតាំងនៅយូរមិនបាន ឯកស្សប មានអាយុ ១២០ ឆ្នាំ កាលតថាគតបរិនិព្វានហើយ កស្សបនោះនឹងអង្គុយក្នុងសត្តបណ្ណគុហា ធ្វើ ការចងក្រងធម្មវិន័យ ធ្វើកាលប្រមាណ ៥០០០ ឆ្នាំ របស់តថាគតឲ្យ ប្រព្រឹត្តទៅបាន ។ ទើបតថាគតតាំងកស្សបក្នុងឋានៈនៃតថាគត ។ ពួកភិក្ខុ នឹងសម្គាល់ពាក្យរបស់កស្សប ដែលខ្លួនគប្បីស្តាប់ដោយល្អ ។ ព្រោះដូច្នោះ ទើបទ្រង់ត្រាស់យ៉ាងនេះ ។ បទថា ទុព្វចា សេចក្តីថា ពួកភិក្ខុគប្បីជាអ្នកប្រដៅក្រ ។ បទថា ទោវចស្សករណេហិ គឺការធ្វើខ្លួនឲ្យជាអ្នកប្រដៅក្រ ។ បទថា អប្បទក្ខិណគ្គាហិនោ លោកសម្តែងថា ស្តាប់អនុសាសនីហើយ មិនទទួលយក ដោយសេចក្តីគោរព មិនបដិបត្តិតាមពាក្យប្រៀនប្រដៅ កាលមិនបដិបត្តិ ជាបុគ្គលឈ្មោះថា ទទួលយកដោយមិនគោរព ។ បទថា អច្ចាវទន្តេ សេចក្តី ថា ពោលហួសទៅ គឺពោលច្រើនពេក ព្រោះអាស្រ័យការរៀនព្រះសូត្រ ច្រើន ។ បទថា កោ ពហុតរំ ភាសិស្សតិ សេចក្តីថា កាលពោលធម៌ រមែងពោលថា អ្នកណានឹងពោលធម៌ច្រើន ។ លោកម្ចាស់ឬ ឬក៏ខ្ញុំ ។ បទថា កោ សុន្ទរតរំ សេចក្តីថា មួយរូប កាលពោលច្រើន រមែងពោលមិន បានប្រយោជន៍ មិនពីរោះ ។ មួយរូបពោលមានប្រយោជន៍ ពីរោះ ។ លោក ពោលសំដៅដល់សេចក្តីនោះ ទើបពោលថា កោ សុន្ទរតរំ ដូច្នេះ ។ ឯភិក្ខុ មួយរូបពោលច្រើនផង ល្អផង ក៏មិនពោលយូរ លើកលែងដោយរហ័ស ។ ភិក្ខុមួយរូបរមែងប្រើពេលយូរ លោកសំដៅដល់សេចក