អដ្ឋកថា ទុតិយឱវាទសូត្រទី ៧
បពិត្រព្រះអង្គដ៏ចម្រើន យប់ ឬថ្ងៃរបស់ព្រះចន្រ្ទ ក្នុងកាឡបក្ខតែង មកដល់ ( ព្រះចន្រ្ទក្នុងកាឡបក្ខនោះ ) ក៏ចេះតែសាបសូន្យចាកទ្រង់ទ្រាយ សូន្យចាកមណ្ឌល សូន្យចាកពន្លឺ សូន្យចាកកម្ពស់ និងទំហំ យ៉ាងណា បពិត្រ ព្រះអង្គដ៏ចម្រើន បុគ្គលណាមួយមិនមានសទ្ធាក្នុងកុសលធម៌ មិនមានហិរិ … មិនមានឱត្តប្បៈ … មិនមានវីរិយៈ … មិនមានបញ្ញាក្នុងកុសលធម៌ វេលា យប់ ឬថ្ងៃរបស់បុគ្គលនោះមកដល់ហើយ ក៏មានតែសេចក្តីសាបសូន្យប្រាកដ ក្នុងកុសលធម៌ ឥតមានសេចក្តីចម្រើនឡើយយ៉ាងនោះឯង ។ បពិត្រព្រះអង្គ ដ៏ចម្រើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានសទ្ធា នេះជាសេចក្តីសាបសូន្យ ១ បពិត្រព្រះអង្គដ៏ចម្រើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានហិរិ នុ៎ះជា សេចក្តីសាបសូន្យ ១ បពិត្រព្រះអង្គដ៏ចម្រើន ត្រង់ពាក្យថា បុរសបុគ្គល មិនមានឱត្តប្បៈ នុ៎ះជាសេចក្តីសាបសូន្យ ១ បពិត្រព្រះអង្គដ៏ចម្រើន ត្រង់ ពាក្យថា បុរសបុគ្គលខ្ជិលច្រអូស នុ៎ះជាសេចក្តីសាបសូន្យ ១ បពិត្រព្រះអង្គ ដ៏ចម្រើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានបញ្ញា នុ៎ះជាសេចក្តីសាបសូន្យ ១ បពិត្រព្រះអង្គដ៏ចម្រើន ត្រង់ពាក្យថា បុរសបុគ្គលមានសេចក្តី ក្រោធ នុ៎ះជាសេចក្តីសាបសូន្យ ១ បពិត្រព្រះអង្គដ៏ចម្រើន ត្រង់ពាក្យថា បុរសបុគ្គលមានការចងគំនុំ នុ៎ះជាសេចក្តីសាបសូន្យ ១ បពិត្រព្រះអង្គដ៏ ចម្រើន ត្រង់ពាក្យថា មិនមានពួកភិក្ខុជាអ្នកទូន្មាន នុ៎ះជាសេចក្តីសាបសូន្យ ១ ។