អដ្ឋកថា តតិយឱវាទសូត្រទី ៨

ក្បាលទី 21 · ទំព័រ 228

គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយឱវាទសូត្រទី ៨ ដូច្នេះ បទថា តថា ហិ បន ជានិបាត ចុះក្នុងហេតុទីតាំង ព្រោះកាលមុន ជាអ្នកប្រដៅ ងាយ ឥឡូវនេះ ជាអ្នកប្រដៅក្រ ។ បទថា តត្រ បានដល់ ក្នុងព្រះនគរ ទាំងនោះ ។ បទថា កោ នាមាយំ ភិក្ខុ សេចក្តីថា ភិក្ខុនេះឈ្មោះអ្វី ឈ្មោះ អតិស្សត្ថេរ ឬនាគត្ថេរ ។ បទថា តត្រ កាលសក្ការៈនោះ ដែលគេធ្វើ យ៉ាងនេះ ។ បទថា តថត្តាយ សេចក្តីថា ដើម្បីភាពយ៉ាងនោះ គឺដើម្បីភាព ជាបុគ្គលនៅព្រៃជាវត្តជាដើម ។ បទថា សព្រហ្មចារិកាមោ សេចក្តីថា ឈ្មោះថា ជាអ្នក ប្រាថ្នាចំពោះសព្រហ្មចារី ក្នុងអត្ថថា បំណង ប្រាថ្នា ត្រូវការ យ៉ាងនេះថា ភិក្ខុទាំងនេះ ចូរចោមរោមអញត្រាច់ទៅ ដូច្នេះ ។ បទថា តថត្តាយ បាន ដល់ ដើម្បីជាហេតុឲ្យលាភសក្ការៈកើត ។ បទថា ព្រហ្មចារូបទ្ទវេន សេចក្តី ថា បុគ្គលណាមានឆន្ទរាគៈលើសប្រមាណក្នុងបច្ច័យ ៤ របស់សព្រហ្មចារី លោកហៅថា ជាឧបទ្ទវ ។ ព្រហ្មចរិយៈត្រូវឧបទ្ទវនោះបៀតបៀន ។ បទថា អភិវានា គឺប្រាថ្នាហួសប្រមាណ ។ បទថា ព្រហ្មចារាភិវានេន សេចក្តីថា ដោយភាពជាបច្ច័យ ៤ ពោល គឺប្រាថ្នាហួសប្រមាណ របស់ពួកអ្នក ប្រព្រឹត្តព្រហ្មចរិយៈ ។