ឈានាភិញ្ញសូត្រទី ៩

ក្បាលទី 21 · ទំព័រ 229

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុ ទាំងឡាយ តថាគតប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សបប្រាថ្នាដរាបណា ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយ វិតក្ក វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់នោះ ដរាប នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដរាបណា ក៏បានរម្ងាប់ នូវវិតក្ក និងវិចារៈអស់ហើយ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ ឯក មិនមានវិតក្កៈ មិនមានវិចារៈទេ មានតែបីតិ និងសុខ ដែលកើតអំពី សមាធិ គឺបឋមជ្ឈានបុណ្ណោះ ដរាបនោះ ។ ម្នាលភិក្ខុទាំងឡាយ ចំណែក ខាងកស្សប ប្រាថ្នាដរាបណា ក៏បានរម្ងាប់នូវវិតក្ក និងវិចារៈអស់ហើយ ។ បេ ។ ចូលទុតិយជ្ឈានដរាបនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដរាបណា ក៏នឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសេចក្តីសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលប្រកបដោយតតិយជ្ឈាននោះថា ជាអ្នកបានឧបេក្ខា មានសតិ មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលតតិយជ្ឈាន នោះ ដរាបនោះ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សប ប្រាថ្នា ដរាបណា ក៏នឿយណាយចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសេចក្តីសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលដែលប្រកបដោយតតិយជ្ឈាន