ឧបស្សយសូត្រទី ១០

ក្បាលទី 21 · ទំព័រ 237

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមហាកស្សប មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងពេលព្រឹក ព្រហាម ហើយចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ ហើយ បានពោលពាក្យនេះនឹងព្រះមហាកស្សបមានអាយុថា បពិត្រព្រះកស្សប ដ៏ចម្រើន មកយើងនឹងចូលទៅកាន់លំនៅ របស់ភិក្ខុនីមួយរូប ។ ព្រះមហាកស្ស បតបថា ម្នាលអាវុសោអានន្ទ ចូរអ្នកទៅចុះ អ្នកមានកិច្ចច្រើន មាន ការដែលត្រូវធ្វើច្រើន ។ ព្រះអានន្ទមានអាយុ បានពោលពាក្យនេះ នឹងព្រះមហា កស្សបមានអាយុ ជាគម្រប់ ២ ដងថា បពិត្រព្រះកស្សបដ៏ចម្រើន មក យើងនឹងចូលទៅកាន់លំនៅរបស់ភិក្ខុនីមួយរូប ។ ម្នាលអាវុសោអានន្ទ ចូរ អ្នកទៅចុះ អ្នកមានកិច្ចច្រើន មានការដែលត្រូវធ្វើច្រើន ។