អដ្ឋកថា ឧបស្សយសូត្រទី ១០
ក្បាលទី 21 · ទំព័រ 241
គប្បីជ្រាបវិនិច្ឆ័យក្នុងភិក្ខុនូបស្សយសូត្រទី ១០ ដូច្នេះ បទថា អាយាម ភន្តេ សេចក្តីថា សួរថា ព្រះអានន្ទរមែងអារាធនាការទៅកាន់ សម្នាក់ភិក្ខុនី ព្រោះហេតុអ្វី ឆ្លើយថា មិនមែនព្រោះហេតុលាភ និងសក្ការៈ ឡើយ ។ រមែងអារាធនាថា ក្នុងសម្នាក់ភិក្ខុនីនេះ ពួកភិក្ខុនីដែលត្រូវការ កម្មដ្ឋានមាន ។ ឯតថាគតនឹងញ៉ាំងភិក្ខុនីទាំងនោះឲ្យកើតសេចក្តីខ្វល់ខ្វាយហើយ ទើបប្រាប់កម្មដ្ឋាន ដូច្នេះ ។ សួរថា ព្រះថេរៈនោះ ខ្លួនឯង ក៏ទ្រទ្រង់ព្រះត្រៃ បិដក ជាពហូសូត មិនមែនឬ មិនអាចប្រាប់ឯងឬ ឆ្លើយថា មិនអាចក៏ មិនមែន ។ តែរមែងអារាធនាថា ពួកភិក្ខុនីនឹងសម្គាល់ធម៌នៃសាវ័កដែលមាន ចំណែកប្រៀបដោយព្រះសម្ពុទ្ធ ដែលខ្លួនគប្បីជឿដូចម្តេច ។