ប្រវត្តិព្រះមហាកស្សបត្ថេរ
បានដល់ ផ្លូវតាំងអំពីកន្លះយោជន៍ឡើងទៅ ហៅថា ឆ្ងាយ អធិប្បាយថា ដើរផ្លូវឆ្ងាយនោះ ។ ឥឡូវនេះ គប្បីពោលអនុបុព្វីកថា ចាប់តាំងអំពីអភិនីហារដើម្បីការជាក់ច្បាស់ នៃអត្ថនេះ ដូចបព្វជិតនោះ និងអ្នកដំណើរផ្លូវឆ្ងាយដូចតទៅនេះ ប្រវត្តិ ព្រះមហាកស្សបត្ថេរ មានរឿងមកថា ក្នុងអតីតកាល ក្នុងទីបំផុតមួយសែនកប្ប ព្រះសាស្តា ព្រះនាមបទុមុត្តរៈបានកើតឡើង ។ កាលព្រះបទុមុត្តរៈយាងទៅអាស្រ័យក្នុង ហង្សវតីនគរ ប្រថាប់នៅនាខេមមិទាយវ័ន កុដុម្ពិកៈឈ្មោះវេទេហៈ មានទ្រព្យ ៨០ កោដិ បរិភោគអាហារយ៉ាងល្អអំពីព្រលឹម អធិដ្ឋានអង្គឧបោសថ កាន់ គ្រឿងក្រអូប និងផ្កាជាដើម ទៅកាន់វិហារ បូជាព្រះសាស្តា នមស្ការហើយ អង្គុយក្នុងទីសមគួរក្នុងចំណែកម្ខាង ។ ខណៈនោះ ព្រះសាស្តាទ្រង់តាំងសាវ័ករូបទី ៣ ឈ្មោះមហានិសភត្ថេរ ក្នុងឋានៈជាឯតទគ្គៈថា ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុដែលជាសាវ័ករបស់ តថាគត ជាអ្នកពោលទូន្មានធុតង្គ និសភៈជាកំពូលជាងភិក្ខុទាំងនោះ ។ ឧបាសកបានស្តាប់ដូច្នោះ ជ្រះថ្លា ក្នុងទីបំផុតធម្មកថា កាលមហាជនក្រោក ឡើង ត្រឡប់ទៅ ទើបនមស្ការព្រះសាស្តា ក្រាបទូលថា ថ្ងៃស្អែកនេះ សូម ព្រះអង្គទ្រង់ទទួលភិក្ខារបស់ខ្ញុំព្រះអង្គចុះ ។ ព្រះសាស្តាត្រាស់ថា ម្នាល ឧបាសក ភិក្ខុសង្ឃមានចំនួនច្រើន ។ ឧបាសកទូលសួរថា បពិត្រព្រះមាន ព្រះភាគ ភិក្ខុសង្ឃមានប្រមាណបុនណា ព្រះសាស្តាត្រាស់ថា មាន ៦ លាន សែនរូប ។ ឧបាសកទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ឲ្យភិក្ខុកុំ ឲ្យសល់ក្នុងវិហារ សូម្បីតែសាមណេរមួយអង្គ ទទួលនិមន្តចុះ ។ ព្រះសាស្តា ទ្រង់ទទួលនិមន្តហើយ ។ ឧបាសកជ្រាបថា ព្រះសាស្តាទទួលនិមន្តហើយ ទើបទៅផ្ទះ ត្រៀម មហាទាន ស្អែកឡើង ឲ