អដ្ឋកថា បរំមរណសូត្រទី ១២
សម័យមួយ ព្រះមហាកស្សបមានអាយុ និងព្រះសារីបុត្ត មានអាយុ គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ គ្រា នោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីសម្ងំក្នុងវេលាថ្ងៃរសេលោ ហើយ ចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី រីករាយ ជាមួយនឹងព្រះមហាកស្សបមានអាយុ លុះបញ្ចប់ពាក្យដែលគួរ រីករាយ និងពាក្យដែលគួររពឫកហើយ ក៏គង់ក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បាន ពោលពាក្យនេះនឹងព្រះមហាកស្សបមានអាយុថា ម្នាលអាវុសោកស្សប សត្វ ស្លាប់ហើយកើតវិញឬទេ ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើត វិញនេះ ព្រះមានព្រះភាគមិនបានព្យាករទេ ។ ម្នាលអាវុសោ បើដូច្នោះ មាន តែសត្វស្លាប់ហើយមិនកើតទៀតឬ ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ ហើយមិនកើតទៀតនេះ ក៏ព្រះមានព្រះភាគមិនដែលព្យាករដែរ ។ ម្នាល អាវុសោ ចុះសត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មានឬ ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏ មាននេះ ព្រះមានព្រះភាគមិនដែលព្យាករទេ ។ ម្នាលអាវុសោ បើដូច្នោះ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនឬ ។ ម្នាល អាវុសោ ពាក្យថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិន មែននេះ ព្រះមានព្រះភាគមិនដែលព្យាករទេ ។ ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាព្រះមានព្រះភាគ មិនដែលព្យាករពាក្យនេះ ។ ម្នាលអាវុសោ ព្រោះពាក្យនេះមិនប្រកបដោយប្រយោជន៍ មិនជាខាងដើមនៃព្រហ្មចរិយៈ មិន ប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្តីរំលត់ មិនប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្ត ទៅដើម្បី