អដ្ឋកថា សទ្ធម្មប្បតិរូបកសូត្រទី ១៣
សទ្ធម្មប្បដិរូបកសូត្រ [ ១៩៩-២០០ ] គប្បីជ្រាបវិនិច្ឆ័យក្នុងសទ្ធម្មប្បដិរូបកសូត្រទី ១៣ ដូតទៅនេះ បទថា អញ្ញាយ សណ្ឋហឹសុ ភិក្ខុតាំងនៅក្នុងអរហត្តផល ។ បទថា សទ្ធម្មប្បដិរូបកំ បានដល់ សទ្ធម្មប្បដិរូប ២ គឺសទ្ធម្មប្បដិរូប គឺអធិគម ១ សទ្ធម្មប្បដិរូប គឺបរិយត្តិ ១ ក្នុងសទ្ធម្មប្បដិរូបកនោះ ចិត្តរមែងញាប់ញ័រ ដោយហេតុទាំងឡាយណា ហេតុទាំងនេះ មាន ១០ គឺចិត្តញាប់ញ័រព្រោះពន្លឺ ១ ញាណ ១ បីតិ ១ បស្សទ្ធិ ១ សុខ ១ ញាប់ញ័រព្រោះអធិមោក្ខ ១ បគ្គាហៈ ១ ឧបដ្ឋានៈ ១ ការពិចារណាដោយឧបេក្ខាក្នុង ឧបេក្ខា ១ និកន្តិ ១ ភិក្ខុណា សន្សំបញ្ញាហើយ ភិក្ខុនោះ ឈ្មោះថា ជាអ្នកឆ្លៀវឆ្លាស ចំពោះឧទ្ធច្ចៈ ក្នុងធម៌ រមែង មិនដល់នូវសេចក្តីវង្វេង ដូច្នេះ ។ នេះឈ្មោះថា អធិគម គឺសទ្ធម្មប្បដិរូបក ដែលជាឧបក្កិលេសនៃ វិបស្សនាញាណ ។ ឯពាក្យមិនមែនពុទ្ធវចនៈ មានគុឡវិន័យ គុឡវេស្សន្តរ គុឡមហោសថ វណ្ណវិដក អង្គុលិមាលបិដក រដ្ឋបាលគជ្ជិត ការគ្រហឹមរបស់ពួកអាឡកគជ្ជិត វេទល្លបិដកជាដើម ក្រៅអំពីកថាវត្ថុទាំង ៤ នេះ គឺធាតុកថា អារម្មណកថា អសុភកថា ញាណវត្ថុកថា វិជ្ជាករណ្ឌក ដែលមិនទាន់លើកឡើងកាន់ សង្គាយនាទាំង ៣ ដង ឈ្មោះថា សទ្ធម្មប្បដិរូប គឺបរិយត្តិ ។ បទថា ជាតរូបប្បដិរូបកំ សេចក្តីថា មាសធ្វើដោយទង់ដែងដែលជាងមាសច្នៃ ចេញជាគ្រឿងប្រដាប់ក្នុងវេលាមានមហោស្រព មនុស្សទាំងឡាយទៅផ្សារ ដោយគិតថា អញនឹងទទួលគ្រឿងអាភរណៈ ដូច្នេះ ។ កាលនោះ ពាណិជករ និយាយនឹងបុគ្គលទាំងនោះ យ៉ាងនេះថា បើអ្នកត្រូវការអាភរណៈ អញ្ជើញ ទទួលយកអាភរណៈទាំងនេះ ។ អាភរណៈទាំងនេះក្រាស់ ពណ៌ល្អ តម្លៃក៏ ថោក ជនទាំងនោះគប្បីស្តាប់ពាណិជករនោះ ទទួលយកអាភរណៈនោះទៅ ដោ