ទារុណសូត្រ ទី ១

ក្បាលទី 21 · ទំព័រ 304

គប្បីជ្រាបវិនិច្ឆ័យសុទ្ធកសូត្រទី ១ នៃលាភសក្ការសំយុត្ត ដូចតទៅនេះ បទថា ទារុណោ គឺគ្រោតគ្រាត ។ ការបានបច្ច័យ ៤ ឈ្មោះ ថា លាភ ក្នុងបទនេះថា លាភសក្ការសិលោកោ ។ បទថា សក្ការោ បាន ដល់ លាភរបស់ភិក្ខុទាំងនោះ ដែលពួកគេធ្វើល្អ ឬតាក់តែងល្អ ។ បទថា សិលោកោ គឺ សំឡេងសរសើរ ។