ពឡិសសូត្រ ទី ២

ក្បាលទី 21 · ទំព័រ 305

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់ អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន ។ ម្នាលភិក្ខុទាំងឡាយ ដូចព្រានសន្ទូច បោះនូវសន្ទូចដែល បិទដោយនុយ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ ត្រីណាមួយសម្លឹងឃើញនុយ ក៏លេប សន្ទូចនោះ ម្នាលភិក្ខុទាំងឡាយ ត្រីនោះឯង លុះបានលេបសន្ទូចរបស់ព្រាន សន្ទូចយ៉ាងនេះហើយ ក៏ដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាម អំពើដោយបំណងរបស់ព្រានសន្ទូច ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រានសន្ទូច នុ៎ះ ជាឈ្មោះ នៃមារចិត្តបាប ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សន្ទូច នុ៎ះ ជាឈ្មោះនៃ លាភសក្ការៈ និងសេចក្តីសរសើរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយត្រ េកអរ ត្រូវការនូវលាភសក្ការៈ និងសេចក្តីសរសើរដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគតហៅថា អ្នកលេបសន្ទូចរបស់មារ រមែង ដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាមអំពើដោយបំណងរបស់ មារចិត្តបាប ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជា របស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង ព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មានយ ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បី សិក្សាក្នុងសាសនានេះ យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការ ៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ទាំងលាភសក្ការៈ និង សេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត