អដ្ឋកថា កុម្មសូត្រ ទី ៣

ក្បាលទី 21 · ទំព័រ 311

កុម្មសូត្រជាដើម គប្បីជ្រាបវិនិច្ឆ័យក្នុងកុម្មសូត្រទី ៣ ជាដើមដូច្នេះ បទថា មហាកុម្មកុលំ បានដល់ ត្រកូលអណ្តើកធំ ។ បទថា អគមាសិ សេចក្តីថា បានទៅដោយសម្គាល់ថា ក្នុងទីនេះ គប្បីមានរបស់ណាមួយស៊ី ដោយពិត កាលអណ្តើកនោះកំណាញ់វត្ថុនោះ ក៏ហាមឃាត់អញ ដូច្នេះ ។ បទថា បបតាយ បានដល់ បន្លាដែក មានសណ្ឋានដូចច្បូកមានងេងោចងដោយខ្សែ វែង សកក្នុងដងកាន់ទៅ លុះពួយទៅជាប់ត្រង់ស្នូកអណ្តើក ក៏របូតចេញអំពី ដងដោយរហ័ស ខ្សែក៏ជាប់តាមផ្លែដែកនោះដូចគ្នា លោកហៅថា មូល ។ បទថា សោ កុម្មោ គឺអណ្តើកនោះត្រូវពួយ ។ បទថា យេន សោ កុម្មោ សេចក្តីថា អណ្តើកនោះត្រូវពួយ ទើបត្រឡប់ ដោយគិតថា ការសង្ស័យនឹង មានព្រោះស្តាប់សំឡេងទឹក ដូច្នេះ ។ ឈ្មោះថា កុម្ម បានដល់ សត្វ អណ្តើក ។ បទថា នទានិ ត្វំ អម្ហាកំ សេចក្តីថា ឥឡូវនេះ អ្នកធ្លាក់ទៅក្នុង ដៃរបស់សត្រូវ មិនមែនជាគ្នារបស់យើង ។