ទីឃលោមិកសូត្រ ទី ៤

ក្បាលទី 21 · ទំព័រ 186

មុន ខាងក្រោយរមែងកើតឡើងបានរហ័សតាមបច្ច័យយ៉ាងនោះ ។ អកុសលធម៌ទាំងនោះ គប្បីជ្រាបថា មិនទាន់កើតឡើង កាលកើតឡើងគប្បីប្រព្រឹត្ត ទៅដើម្បីការខូចប្រយោជន៍ ។ ព្រោះថា អកុសលធម៌ កាលកើតឡើងក្នុង វត្ថារម្មណ៍ទាំងនោះរឿយៗ ឈ្មោះថា មិនទាន់លះបាន ។ អកុសលធម៌ទាំងនោះ គប្បីជ្រាបថា កើតឡើងហើយ កាលមិនទាន់លះបាន គប្បីប្រព្រឹត្តទៅ ដើម្បីការខូចប្រយោជន៍ ។ នេះជាសេចក្តីសង្ខេបក្នុងសេចក្តីនេះ ។ ឯសេចក្តី ពិស្តារចែកជាការកើតឡើង និងវិធីដែលលះបាន និងលះមិនទាន់បាន ទាំងអស់ លោកពោលក្នុងវិសុទ្ធិមគ្គ ត្រង់ញាណទស្សនវិសុទ្ធិនិទ្ទេស ។ បទថា អនុប្បន្នា មេ កុសលា ធម្មា សេចក្តីថា ធម៌ដែលមិនមាន ទោស ពោល គឺសីល សមាធិ មគ្គ និងផលដែលខ្លួនមិនទាន់បាន ។ បទថា ឧប្បន្នា បានដល់ កុសលធម៌ទាំងនោះដែលខ្លួនបានហើយ ។ បទថា និរុជ្ឈមានា អនត្ថាយ សំវត្តេយ្យុំ សេចក្តីថា ធម៌ មានសីលជាដើមនោះ កាលរលត់ទៅ ព្រោះមិនទាន់កើត ដោយអំណាចការវិនាស ។ ក្នុងធម៌ មាន សីលជាដើមនេះ លោកិយធម៌រមែងវិនាស លោកុត្តរធម៌រមែងមិនវិនាស ឯ ទេសនានេះ លោកសម្តែងដោយអំណាចសម្មប្បធានថា ដើម្បីការតាំងនៅ នៃកុសលធម៌ដែលកើតឡើងហើយ ដូច្នេះ ។ ម្យ៉ាងទៀត គប្បីឃើញអត្ថ ក្នុងសេចក្តីនេះយ៉ាងនេះថា កាលទុតិយមគ្គមិនទាន់កើត បឋមមគ្គកាលរលត់ គប្បីប្រព្រឹត្តទៅដើម្បីការវិនាសប្រយោជន៍ ។ សម្មប្បធានទាំង ៤ នេះ លោកពោលក្នុងសូត្រនេះ ដោយអំណាចបុព្វភាគវិបស្សនា ដោយប្រការ