អដ្ឋកថា អសនិសូត្រ ទី ៦

ក្បាលទី 21 · ទំព័រ 315

គប្បីជ្រាបវិនិច្ឆ័យក្នុងអសនិសូត្រទី ៦ ដូចតទៅនេះ បទថា កំ ភិក្ខវេ អសនិវិចក្កំ សេចក្តីថា ម្នាលភិក្ខុទាំងឡាយ រន្ទះធ្លាក់ចុះមក ទម្លាយលើក្បាលបុគ្គលណា ។ បទថា អប្បត្តមានសំ គឺអរហត្តផលដែល ខ្លួនមិនទាន់សម្រេច ។ ព្រះមានព្រះភាគ មិនមែនត្រាស់ព្រោះប្រាថ្នាសេចក្តី ទុក្ខដល់សត្វឡើយ តែត្រាស់យ៉ាងនេះ ដើម្បីសម្តែងទោស ដោយប្រការ ដូច្នេះ ។ សេចក្តីពិត រន្ទះធ្លាក់ចុះលើក្បាល ឲ្យអត្តភាពមួយបុណ្ណោះវិនាស បុគ្គលមានចិត្តជាប់ក្នុងលាភសក្ការៈ និងការសរសើរ រមែងស្វែង គឺជួបនូវ អនន្តទុក្ខក្នុងនរកជាដើម ។