អដ្ឋកថា សិង្គាលសូត្រ ទី ៨
ក្បាលទី 21 · ទំព័រ 319
គប្បីជ្រាបវិនិច្ឆ័យក្នុងសិគាលសូត្រទី ៨ ដូច្នេះ បទថា ជរសិគាលោ គឺឆ្កែចចកចាស់ ។ កាយសូម្បីមានពណ៌ដូចមាស ក៏ហៅថា កាយស្អុយ ។ ទឹកមូត្រដែលបន្ទោបង់ក្នុងខណៈនោះ ហៅថា មូត្រស្អុយ យ៉ាងណា ឆ្កែចចក សូម្បីកើតក្នុងថ្ងៃនោះ ក៏ហៅថា ចចកចាស់ ដូច្នោះ ។ បទថា ឧក្កណ្ណកេន នាម បានដល់ រោគមានឈ្មោះយ៉ាងនេះ ។ បានឮថា រោគនោះកើតក្នុងរដូវរងា ។ កាលវាកើត រោមជ្រុះចាកខ្លួនទាំងអស់ ។ សរីរៈ ទាំងមូលមិនមានរោម រមែងដំបៅទាំងអស់ ត្រូវខ្យល់បក់ប៉ះ និងកម្តៅថ្ងៃ ។ បុគ្គលដែលត្រូវឆ្កែឆ្កួតខាំ តាំងខ្លួនមិនបាន វិលទៅ យ៉ាងណា កាលវាកើត យ៉ាងនេះ បុគ្គលនោះ គប្បីទៅ ដូច្នោះ មិនប្រាកដថា ក្នុងទីនោះ នឹងមាន សួស្តី ដូច្នេះ ។