អដ្ឋកថា សគាថកសូត្រ ទី ១០
ក្បាលទី 21 · ទំព័រ 324
គប្បីជ្រាបវិនិច្ឆ័យក្នុងសគយ្ញកសូត្រទី ១០ ដូច្នេះ បទថា អសក្ការេន ចូភយំ បានដល់ អសក្ការៈ ២ យ៉ាង ។ បទថា សមាធិ គឺអរហត្តផលសមាធិ ។ សមាធិនោះមិនញាប់ញ័រដោយអសក្ការៈនោះ ។ បទថា អប្បមាណវិហារិនោ គឺនៅដោយផលសមាធិមិនមានប្រមាណ ។ បទថា សាតតិកំ គឺធ្វើជាប់តគ្នា ។ បទថា សុខុមទិដ្ឋិវិបស្សកំ សេចក្តីថា ឈ្មោះថា ឃើញច្បាស់ ព្រោះមកផ្តើមតាំងវិបស្សនាក្នុងអរហត្តមគ្គទិដ្ឋិ ដើម្បី ប្រយោជន៍ដល់ទិដ្ឋិដែលល្អិតក្នុងផលសមាបត្តិ ។ បទថា ឧបទានក្ខយារាមំ បានដល់ ត្រេកអរក្នុងនិព្វាន ពោល គឺអស់ឧបាទាន ។ បទថា អាហុ សប្បុរិសោ បានដល់ ពោល ។