អដ្ឋកថា សុវណ្ណបាតិសូត្រ ទី ១

ក្បាលទី 21 · ទំព័រ 326

គប្បីជ្រាបវិនិច្ឆ័យក្នុងសុវណ្ណបាតិសូត្រទី ១ ក្នុងបាតិវគ្គទី ២ ដូចតទៅនេះ បទថា សម្បជានមុសា ភាសន្តំ សេចក្តីថា ពោលមុសាទាំង ដឹងខ្លួន ដោយហេតុត្រឹមតែបន្តិចបន្តួច ។ បទថា សីលំ បូរេស្សាមិ សេចក្តី ថា គំនរ បច្ច័យសូម្បីទំហំបុនភ្នំសិនេរុ មិនអាចធ្វើឲ្យភិក្ខុដែលមានចិត្តបញ្ជូន ទៅហើយថា អញនឹងញ៉ាំងសីលឲ្យបរិបូណ៌ ដូច្នេះ កម្រើកបានឡើយ ។ កាលណា លោកលះបង់សីល អាស្រ័យលាភ និងសក្ការៈ ក្នុងគ្រានោះ លោកក៏ពោលកុហក ព្រោះកុណ្ឌកមួយក្តាប់ជាហេតុ ឬធ្វើវត្ថុដទៃដែលមិន មែនកិច្ច ។