អដ្ឋកថា សុវណ្ណនិក្ខសូត្រ
ក្បាលទី 21 · ទំព័រ 329
គប្បីជ្រាបវិនិច្ឆ័យក្នុងសុវណ្ណនិក្ខសូត្រទី ៣ ជាដើម បទថា សុវណ្ណនិក្ខស្ស គឺមាសមួយដុំ ។ បទថា សិង្គិនិក្ខស្ស គឺដុំមាសសិង្គី ។ បទថា បឋវិយា គឺផែនដីធំខាងក្នុងចក្រវាឡ ។ បទថា អាមិសកិញ្ចិក្ខហេតុ បានដល់ ព្រោះហេតុនៃអាមិសបន្តិចបន្តួចបុណ្ណោះ គឺដោយ ហេតុកណ្ឌកមួយក្តាប់ ។ បទថា ជីវិតហេតុ សេចក្តីថា កាលត្រូវចោរក្នុង ព្រៃ ចាប់ប្រហារជីវិត ព្រោះហេតុនៃជីវិតនោះ ។ បទថា ជនបទកល្យាណិយា គឺស្រីស្អាតក្នុងជនបទ ។ អដ្ឋកថា សុវណ្ណនិក្ខសូត្រជាដើម ចប់