អដ្ឋកថា មាតុគាមសូត្រ ទី ១
ក្បាលទី 21 · ទំព័រ 339
គប្បីជ្រាបវិនិច្ឆ័យក្នុងមាតុគាមសូត្រទី ១ នៃវគ្គទី ៣ ដូចតទៅ នេះ បទថា ន តស្ស ភិក្ខវេ មាតុគាមោ សេចក្តីថា លាភសក្ការៈ និងការសរសើរញាំញីចិត្តរបស់ភិក្ខុណាបាន មាតុគ្រាមសូម្បីត្រូវការ ដោយធម៌ មិនអាចញាំញាីចិត្តរបស់ភិក្ខុតែមួយរូប ដែលអង្គុយក្នុងទីស្ងាត់នោះបាន ឡើយ ។