សមណព្រាហ្មសូត្រ ទី ៥
ក្បាលទី 21 · ទំព័រ 203
បពិត្រ ព្រះអង្គដ៏ចម្រើន យូរអង្វែងមកហើយ ខ្ញុំព្រះអង្គជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ជាអ្នកពោលសរសើរគុណនៃការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង ជាអ្នកពោលសរសើរគុណនៃការប្រព្រឹត្តិបិណ្ឌបាតផង ជាអ្នកស្លៀកដណ្តប់ សំពត់បង្សុកូលផង ជាអ្នកពោលសរសើរគុណ នៃការស្លៀកដណ្តប់សំពត់ បង្សុកូលផង ជាអ្នកទ្រទ្រង់ចីវរបីផង ជាអ្នកពោលសរសើរគុណនៃការទ្រទ្រង់ ចីវរបីផង ជាអ្នកប្រាថ្នាតិចផង ជាអ្នកពោលសរសើរគុណនៃសេចក្តីប្រាថ្នាតិ ចផង ជាអ្នកសន្តោសផង ជាអ្នកពោលសរសើរគុណនៃសេចក្តីសន្តោស ផង ជាអ្នកស្ងប់ស្ងាត់ផង ជាអ្នកពោលសរសើរគុណនៃការស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំ ( ដោយពួក ) ផង ជាអ្នកពោលសរសើរគុណនៃ ការមិនច្រឡូកច្រឡំផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ជាអ្នកពោល