ទុតិយសមណព្រាហ្មសូត្រ ទី ៦
សរសើរគុណនៃសេចក្តីប្រារព្ធព្យាយាមផង ។ ម្នាលកស្សប ចុះអ្នកឃើញអំណាចប្រយោជន៍ដូចម្តេច បានជា អ្នកប្រព្រឹត្តនៅក្នុងព្រៃ ទាំងពោលសរសើរគុណនៃការនៅក្នុងព្រៃអស់រាត្រី យូរអង្វែងម្លេះ ។ ( បេយ្យាលៈយ៉ាងនេះ ) ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង … ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង … ជាអ្នកទ្រទ្រង់ចីវរបីផង … ជាអ្នកប្រាថ្នាតិចផង … ជាអ្នកសន្តោសផង … ជាអ្នកស្ងប់ស្ងាត់ផង … ជាអ្នកមិនច្រឡូកច្រឡំផង … ជាអ្នកប្រារព្ធសេចក្តី ព្យាយាមផង ពោលសរសើរគុណនៃការប្រារព្ធសេចក្តីព្យាយាមផង ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឃើញអំណាចប្រយោជន៍ ទាំងពីរ ជាយូរអង្វែងមកហើយ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរ គុណនៃការនៅក្នុងព្រៃផង ។ បេ ។ ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង … ជាអ្នក ទ្រទ្រង់សំពត់បង្សុកូលផង … ជាអ្នកទ្រទ្រង់ចីវរបីផង … ជាអ្នកប្រាថ្នាតិច ផង … ជាអ្នកសន្តោសផង … ជាអ្នកស្ងប់ស្ងាត់ផង … ជាអ្នកមិនច្រឡូក ច្រឡំផង … ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណនៃការ ប្រារព្ធសេចក្តីព្យាយាមផង គឺឃើញនូវធម៌ជាគ្រឿងនៅ ជាសុខស្រួល ក្នុង បច្ចុប្បន្នរបស់ខ្លួន ១ ជាអ្នកអនុគ្រោះប្រជុំជនខាងក្រោយ ១ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ប្រជុំជនខាងក្រោយនឹងយកតម្រាប់ផងបាន បានឮថា ព្រះពុទ្ធ និងសាវ័កជាអនុពុទ្ធ យូរអង្វែងមកហើយ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ជា អ្នកពោលសរសើរគុណនៃការនៅក្នុងព្រៃផង ជាធម្មតា ។ បេ ។ ជាអ្នកប្រព្រឹត្ត បិណ្ឌបាតផង … ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង … ជាអ្នកទ្រទ្រង់ ចីវរបីផង … ជាអ្នកប្រាថ្នាតិចផង … ជាអ្នកសន្តោសផង … ជាអ្នកស្ងប់ស្ងាត់ ផង … ជាអ្នកមិនច្រឡូកច្រឡំផង …