តតិយសមណព្រាហ្មណសូត្រ ទី ៧

ក្បាលទី 21 · ទំព័រ 346

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុ ទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់ នូវលាភសក្ការ ៈ និងសេចក្តីសរសើរ មិនដឹងច្បាស់នូវហេតុជាទីកើតឡើង នៃលាភសក្ការ ៈ និងសេចក្តីសរសើរ មិនដឹងច្បាស់នូវការរលត់នៃលាភសក្ការៈ និង សេចក្តីសរសើរ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ហេតុជាទីរលត់ នៃលាភសក្ការៈ និងសេចក្តីសរសើរ ( គប្បីធ្វើយ៉ាងនេះចុះ ) ដឹងច្បាស់ ធ្វើឲ្យ ជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ។