អដ្ឋកថា តតិយសមណព្រាហ្មណសូត្រ ទី ៧

ក្បាលទី 21 · ទំព័រ 346

សូត្រទី ៧ ចប់ ៥ អដ្ឋកថា តតិយសមណព្រាហ្មណសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយសមណព្រាហ្មណសូត្រទី ៧ ដូចតទៅ នេះ ក្នុងបទជាដើមថា សមុទយំ សេចក្តីថា ឈ្មោះថា ហេតុកើតនៃ លាភសក្ការៈជាដើម យ៉ាងនេះថា អត្តភាព ព្រមដោយបុព្វកម្ម ភាពជាអ្នក មានពណ៌សម្បុរល្អ ក្នុងបុត្រដែលមានត្រកូល មានសំឡេងពីរោះ ធុតង្គគុណ ទ្រទ្រង់នូវចីវរ បរិវារសម្បត្តិ ។ គឺមិនដឹងហេតុកើតនោះ ដោយ អំណាចសមុទយសច្ច ។ និរោធ និងបដិបទា គប្បីជ្រាបដោយអំណាច និរោធសច្ច និងមគ្គសច្ចនោះឯង ។