ឆវិសូត្រ ទី ៨

ក្បាលទី 21 · ទំព័រ 347

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុ ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ។ ម្នាលភិក្ខុ ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ តែងកាត់នូវស្បែកក្រៅ លុះ កាត់ស្បែកក្រៅហើយ តែងកាត់ស្បែកក្នុង លុះកាត់ស្បែកក្នុងហើយ តែង កាត់សាច់ លុះកាត់សាច់ហើយ តែងកាត់សរសៃ លុះកាត់សរសៃហើយ តែង កាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុច ដល់ខួរក្នុងឆ្អឹង ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។