ភិន្ទិសូត្រ ទី ១
ក្បាលទី 21 · ទំព័រ 353
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រ ូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបបំបែក សង្ឃ ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់ អាក្រក់ យ៉ាងនេះឯង ។ បេ ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។