កុសលមូលសូត្រ ទី ២

ក្បាលទី 21 · ទំព័រ 354

ក្នុងភិន្ទិសូត្រទី ១ នៃភេទវគ្គទី ៤ នេះ មានអត្ថងាយយល់ហើយ ។ ៥ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រ ូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបកុសល មូលដល់នូវកិរិយារបើកឡើង ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង សេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង ។ បេ ។ អ្នកទាំងឡាយ គប្បី សិក្សាយ៉ាងនេះចុះ ។ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រ ូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបកុសលធម៌ ដល់នូវកិរិយារបើកឡើង ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រូវ លាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបសុក្កធម៌ ( ធម៌ស ) ដល់នូវកិរិយារបើកឡើង ។