អដ្ឋកថា កុសលធម្មសូត្រ ទី ៣

ក្បាលទី 21 · ទំព័រ 356

ម្យ៉ាងទៀត បទថា សុក្កោ ធម្មោ បានដល់ បរិយាយទេសនានៃកុសលធម៌នោះឯង ។ ឯសេចក្តីសង្ខេបក្នុងសេចក្តីនេះ មានដូច្នេះ ទេវទត្តគប្បីកើតក្នុងស្ថានសួគ៌ ឬគប្បីសម្រេចមគ្គផលបាន ព្រោះធម៌ដែល មិនមានទោស គឺកុសលមូលជាដើម មិនទាន់ដាច់ ។ តែទេវទត្តនោះ អាស្រ័យការកាត់នៃ កុសលធម៌នោះដាច់ហើយ ទើបវិនាសហើយ ។ អដ្ឋកថា មូលសូត្រជាដើម ចប់