សុក្កធម្មសូត្រ ទី ៤

ក្បាលទី 21 · ទំព័រ 211

សម្រាប់ភិក្ខុដែល សមាទានសំពត់បង្សុកូលជាវត្តបុណ្ណោះបាន បុគ្គលមិនទ្រទ្រង់សំពត់បង្សុកូល ជាវត្តមិនបាន ព្រោះថា ភិក្ខុដែលមិនទ្រទ្រង់សំពត់បង្សុកូលជាវត្ត ត្រាច់ស្វែងរក សំពត់ចាំវស្សា មិនស្វែងរកសេនាសនៈដែលជាទីសប្បាយ ។ ឯភិក្ខុដែល ទ្រទ្រង់សំពត់បង្សុកូលជាវត្ត មិនត្រាច់ស្វែងរកសំពត់ចំណាំវស្សា ស្វែងរក តែសេនាសនៈសប្បាយបុណ្ណោះ ។ ភិក្ខុទ្រទ្រង់ចីវរ ៣ ជាវត្ត រមែងបាន ភិក្ខុក្រៅអំពីនេះមិនបានឡើយ ។ ព្រោះថា ភិក្ខុដែលមិនទ្រទ្រង់ចីវរ ៣ ជា វត្ត រមែងមានរបស់របរច្រើន មានបរិក្ខារច្រើន ព្រោះហេតុនោះ ទើបលោក មិនមានផាសុវិហារធម៌ ។ ផាសុវិហារធម៌ រមែងបានដល់ពួកភិក្ខុដែលប្រាថ្នាតិ ចជាដើមបុណ្ណោះ ពួកភិក្ខុក្រៅអំពីនេះមិនបានឡើយ ។ ព្រោះហេតុនោះ ទើបលោកពោលថា ពិចារណាឃើញនូវសេចក្តីសុខក្នុងទិដ្ឋធម៌របស់ខ្លួន ដូច្នេះ ។