អដ្ឋកថា អចិរបក្កន្តសូត្រ ទី ៥
ម្នាលភិក្ខុទាំងឡាយ ដូចដើមឫស្សី បញ្ចេញផ្លែមក ដើម្បី សម្លាប់ខ្លួន បញ្ចេញផ្លែមកដើម្បីសេចក្តីវិនាស យ៉ាងណាមិញ ។ ម្នាលភិក្ខុ ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បី សម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បី សេចក្តីវិនាស ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ដូចដើមបបុស បញ្ចេញផ្លែមក ដើម្បី សម្លាប់ខ្លួន បញ្ចេញផ្លែមកដើម្បីសេចក្តីវិនាស យ៉ាងណាមិញ ។ ម្នាលភិក្ខុ ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បី សម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បី សេចក្តីវិនាស ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ដូចមេសេះអស្សតរ មានគភ៌ ដើម្បី សម្លាប់ខ្លួន មានគភ៌ដើម្បីសេចក្តីវិនាស យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តី វិនាស ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ លុះ ព្រះសុគតជាសាស្តា ទ្រង់ត្រាស់ព្រះសូត្រនេះរួចហើយ ទើបទ្រង់ត្រាស់នូវ គាថាព័ន្ធន៍ ជាលំដាប់តទៅទៀតថា ផ្លែចេក តែងសម្លាប់ដើមចេក ផ្លែឫស្សី តែងសម្លាប់ ដើមឫស្សី ផ្លែបបុស តែងសម្លាប់ដើមបបុស ឯសក្ការៈ តែងសម្លាប់បុរសអាក្រក់ ដូចជាគភ៌សម្លាប់មេសេះ អស្សតរ ។