អដ្ឋកថា មាតុសូត្រ ទី ៧
ក្បាលទី 21 · ទំព័រ 364
គប្បីជ្រាបវិនិច្ឆ័យក្នុងមាតុសូត្រទី ៧ ដូចតទៅនេះ បទថា មាតុបិ ហេតុ សេចក្តីថា បុគ្គលនោះត្រូវពួកចោរសួរក្នុងព្រៃ យ៉ាងនេះថា បើឯងនិយាយកុហក អញនឹងលែងមាតារបស់ឯង បើមិនពោលកុហក អញ នឹងមិនដោះលែង ដូច្នេះ មិនគប្បីពោលកុហកទាំងដឹងខ្លួន ព្រោះហេតុនៃ មាតា ព្រោះមាតានោះនៅក្នុងកណ្តាប់ដៃចោរ ។ ក្នុងបទដទៃក្រៅអំពីនេះ ក៏មានន័យដូចគ្នា ។