បិតុសុត្តាទិឆក្កំ ទី ៨-១៣

ក្បាលទី 21 · ទំព័រ 365

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុ ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង នូវព្រះនិព្វានជាទីក្សេម ចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគតយ៉ាងនេះថា អ្នកនេះ មិនពោល សម្បជានមុសា ព្រោះហេតុតែបិតាទេ លុះសម័យខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹត ចិត្ត ក៏ពោលនូវសម្បជានមុសា ។