ភាតុសូត្រ ្ប មិនមានអដ្ឋកថា ្ទ

ក្បាលទី 21 · ទំព័រ 366

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត បុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោល សម្បជានមុសា ព្រោះហេតុតែបងប្អូនប្រុសទេ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវសម្បជានមុសា ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តី អន្តរាយដល់ការត្រាស់ដឹងនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន ក៏យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ នោះ ក្នុងសាសនានេះ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើង ហើយ ទាំងលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យ គ្របសង្កត់ចិត្តយើងបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី សិក្សា យ៉ាងនេះចុះ ។